ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក
ជំទាវ អមដំណើរដោយ ឯកឧត្តមអភិបាលរងnflstore custom soccer jerseys full lace wigs adidas promo code custom basketball jersey nike air jordan women nike air max 270 womens custom football jerseys wigs stores nike air max 95 black nfl jerseys cheap green bay packers wig store best wigs for white women best nfl uniformsខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុវិញខេត្ត នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវ
ជាតិលេខ ៧៨-៥ ប្រវែង ១០០០ម៉ែត្រ ទទឹង ១០ម៉ែត្រក្នុងភូមិសាស្ត្រស្រុកតាវែង។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹក
ជញ្ជូនខេត្តរតនគិរីបានលើកឡើងថា ផ្លូវជាតិលេខ ៧៨-៥
ជាផ្លូវមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយបានតភ្ជាប់ឆ្ពោះទៅបណ្ដាស្រុកអូរជុំ , វើនសៃ និង ស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមារញឹក។ការជួសជុលផ្លូវនេះ ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ប្រភេទDBST ប្រវែង ១០០០ ម៉ែត្រ និង១០ម៉ែត្រ,ស្ថាបនាលូមូលសងខាងផ្លូវ ១១ ម៉ែត្រ ចំនួន ០២ កន្លែង,លូមូលទោលបណ្តោយផ្លូវ១១ម៉ែត្រ ប្រវែង ២០០០ ម៉ែត្រ,អណ្ដូងលូចំនួន៨៧កន្លែង
,រៀបខឿនចិញ្ចើមផ្លូវប្រវែង១.០០០ម៉ែត្រព្រមទាំងគូសគំនូស
ចរាចរណ៍ទំហ៊ំ១០៧៧២ម៉ែត្រការ៉េ។ លោកប្រធានមន្ទីរបន្តថាការជួសជុលកំណាត់ផ្លូវជាតិនេះគឺ ប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និង ដឹកជញ្ជូន និងក្រសួង
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តន៍គម្រោងជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកហេដ្ឋារចនា
សម្ព័ន្ធ ផ្លូវ ស្ពាន ជាសសៃឈាមក្នុងការជំរុញកំណើនសេដ្ឋ
កិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាម
រយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹកសម្ភារៈឧបភោគបរិភោគ និងសម្ភារសំណង់ ពីទីផ្សារ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។
ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពល
រដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។ជាពិសេសអ្នកដែលរស់នៅសងខាងតាមបណ្តោផ្លូវជាតិ៧៨-៥ទាំងអស់ ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ដើម្បីជំរុញឱ្យគម្រោងជួសជុលនេះ អាចដំណើរការបានដោយរលូន និងសម្រេច ជោគជ័យតាមការគ្រោងទុក។
សូមបញ្ជាក់ផងដែរថានៅក្នុងឱកាសនេះឯកឧត្តមអភិបាល
ខេត្តនិងលោកជំទាវ ព្រមទាំងអ្នកអមដំណើរបានអញ្ជើញបំពាក់មួកសុវត្ថិភាពជូន បងប្អូនប្រជាពលរដ្ឋ និងសិស្សា
នុសិស្សចំនួន៦០មួក និងបានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបនៃការបើកការដ្ឋានចាប់ពីពេលនេះតទៅ៕