រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

អភិបាលខេត្តរតនគិរី៖ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ការលើកកម្ពស់នូវសិទ្ធិ និងសេរីភាព សិទ្ធិលើកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច

  • 186
  • ដោយ sengkim

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្រៅ ចំនួន២ភូមិ ក្នុងឃុំតាវែងលើ ស្រុកតាវែង ដែលបានអញ្ជើញមកទទួលវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធសមូហភាព ដែលរៀបចំឡើងនៅស្រុកតាវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ យ៉ាងដូច្នេះថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ការលើកកម្adidas slides yeezy nike air jordan balck jerseys online best sex toy wigs shop custom team jerseys custom hoodies near me best couples sex toys glueless lace front wigs custom jersey custom jerseys football air jordan 1 nike air max terrascape 90 on feet nfl jerseys cheap nike air max cb 94 release dates 2023ពស់នូវសិទ្ធិ និងសេរីភាព សិទ្ធិលើកម្មសិទ្ធិសមូហ
ភាពរបស់សហគមន៍ជនជាតិដើមភាគតិច។ ជាក់ស្ដែងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យស្ដីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចដើម្បីឱ្យពុកម៉ែបងប្អូន មានសិទ្ធិលើដីធ្លីដែលជាកម្មសិទ្ធិសមូហភាពសម្រាប់សហគមន៍ ក្នុងគោលបំណងផ្ដល់នូវសិទ្ធិ ស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី ការធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការពារកម្មសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើម។

ឯកឧត្តម អភិបាលខេត្តបន្តថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងសិទ្ធិលើកម្មសិទ្ធិសមូហភាព លើដីធ្លីសហគមន៍ ដែលមាននាពេលបច្ចុប្បន្ននេះ ក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព។ ហើយសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សន្តិភាព ក៏ជាមូលដ្ឋាននៃសិទ្ធិផ្សេងៗទៀត មានជាអាទិ៍ សិទ្ធិប្រកបមុខរបរ សិទ្ធិទទួលបានការអប់រំ សិទ្ធិលើដីធ្លី សេរីភាពក្នុងការធ្វើដំណើរ សិទ្ធិក្នុងការរស់នៅប្រកបដោយសុខុមនីយកម្ម និងដោយមិនមានការភ័យខ្លាច។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿន បានផ្តាំផ្ញើដល់ពុកម៉ែបងប្អូនដែលមាន កូនគ្រប់អាយុត្រូវចូលរៀន សូមបញ្ជូន និងជម្រុញឱ្យពួកគេចូលរៀនឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យពួកគាត់មានចំណេះដឹង ក្នុងន័យជួយ សង្គមជាតិឱ្យមានការរីកចម្រើន លុបបំបាត់នូវភាពមិនចេះអក្សរ និងសំណូមពរដល់អ្នក ដែលគ្រប់អាយុ ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នានិងចូលរួមបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ ដើម្បីបង្ហាញឆន្ទៈជ្រើសរើសថ្នាក់ដឹកនាំដែលល្អ ធានានូវភាពរីកចម្រើន សុខសន្តិភាព ការបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។

សូមបញ្ជាក់ថា តាមរបាយការណ៍ដែលបានលើកឡើងដោយលោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ខេត្តរតនគិរី បានអោយដឹងថាការចែក
វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្រៅនាពេលនេះមាន២ សហគមន៍គឺ សហគមន៍ភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែងចំនួន ៧៦គ្រួសារ មានប័ណ្ណសរុបចំនួន ២៧ វិញ្ញា
បនបត្រ លើផ្ទៃដី ៣៧៨ ហិកតា ៩៩ អានិង ៤៤ សង់ទីអា ក្នុងនោះមាន ៖ ដីលំនៅដ្ឋានមានចំនួន ០២ ក្បាលដី ស្មើនឹង ៦ ហិកតា ១៨ អានិង ៨៥ សង់ទីអា,ដីកសិកម្មមានចំនួន ២២ ក្បាលដី ស្មើនឹង ៣៣០ ហិកតា ១១ អា និង ៨៤ សង់ទីអា,ដីបម្រុងដូរវេនដំណាំ ៣ ក្បាលដី ស្មើនឹង ៣០៧ ហិកតា និង ៣១៥ អា,ដីព្រៃកប់ខ្មោចចំនួន០៣ ក្បាលដីស្មើនឹង ៤ហិកតា៨២៦អា និងដីព្រៃអារក្សមានចំនួន ០១ ក្បាលីស្មើនឹង ៧ ហិកតា ០៤ អា និង ៤០ សង់ទីអា។

សហគមន៍ភូមិប៉ាកិត ដីលំនៅដ្ឋានមានចំនួន ០៧ ក្បាលដី ស្មើនឹង ៩ ហិកតា ៩៣ អានិង ០៩ សង់ទីអា,ដីកសិកម្ម ១១ ក្បាលដី ស្មើនឹង ៨២០ ហិកតា ២៩ អានិងសង់ទី ៨៨ អា, ដីព្រៃកប់ខ្មោចមានចំនួន០៣ ក្បាលដី ស្មើនឹង ២ហិកតា ៤៣ អានិង ៤៦ សង់ទីអា,ដីបម្រុងដូរវេនដំណាំមាន ០៣ ក្បាលដី ស្មើនឹង ៤៧៧ ហិកតា,ដីព្រៃអារក្សមានចំនួន ០១ក្បាលីស្មើនឹង ៦ ហិកតា ៧៦ អានិង ៧៤ សង់ទីអា៕

អត្ថបទទាក់ទង