ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអោយចូលកាន់មុខតំណែងលោក ដេន ចាន់ថន ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ជំនួសលោក ឌុច ចាន់តូ អតីតប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរីដែលបានត្រូវបានទៅបំពេញភារកិច្ចថ្មីជាអភិបាលរងខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែមសំអឿន អភិបាលខេត្ត ព្រមទាំង
ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣និងមន្រ្តីរាជការសាលាខេត្ត មន្រ្តីរាជការមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈជាcheap nfl football jerseys nike air max sale nfl seahawks nike air max best sex toy store custom jersey rose sex toy cheap nfl jerseys customized baseball jerseys cheap human hair wigs mens nike air max womens adidas ultra boost sex toys adidas ultraboost shoes wigs human hair
ច្រើនរូបទៀតផងដែរ។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានចាត់ទុក ការរៀបចំពិធីប្រកាសចូលកាន់ តំណែងប្រធានមន្ទីរនាពេលនេះជាកិច្ចការធម្មតារបស់មន្ត្រីរាជការដែលត្រូវផ្លាស់ប្ដូរមុខតំណែង តួនាទី ភារកិច្ច ទៅ តាមការងារចាំបាច់ ឬតម្រូវការចំពោះមុខ ដើម្បីបន្តនិវន្តរភាពលើការគ្រប់គ្រង និងដឹកនាំរដ្ឋបាលមន្ទីរឲ្យ ដំណើរការទៅដោយរលូន និងសម្រេចបានជោគជ័យនូវបេសកកម្មរបស់ខ្លួន ។ក្នុងនាមថ្នាក់ដឹកនាំខេត្ត
ឯកឧត្តម ញ៉ែម សំអឿនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋ មន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រប់លំដាប់ថ្នាក់ ដែលបានទទួលសំណើរ របស់រដ្ឋបាលខេត្ត ព្រមទាំងបានពិចារណាសម្រេចតែងតាំងលោក ដេន ចាន់ថន ជាប្រធានមន្ទីរដើម្បីបន្ត គ្រប់គ្រង ដឹកនាំ ចាត់ចែងកិច្ចការជំនាញក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះ គឺជាការ បង្ហាញនូវស្មារតីយកចិត្តទុកដាក់ខ្ពស់ និងគិតគូរគ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំក្រសួង ដែលជាការផ្ដល់នូវ តម្លាភាព ជំនឿទុកចិត្ត និងការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងពិតប្រាកដរបស់មន្ត្រីថ្នាក់ក្រោមជាតិ នាពេលកន្លងមក។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តរតនគិរីដែលបានខិតខំដោះស្រាយនូវរាល់បញ្ហាផ្សេងៗ និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូន បានយ៉ាងល្អ ហើយដែលបានធ្វើអោយខេត្តរតនគិរីទទួលបានការរីកចំរើន គួរជាទីមោទន។ ជាមួយនេះផងដែរ ឯកឧត្តម បានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដែលកន្លងមកបានអនុវត្តការងារស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្តរតនគិរី ព្រមទាំងបានសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានា សំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើប្រជាពលរដ្ឋ ជាពិសេសការជំរុញការអនុវត្តនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ២០១៧-២០២៥។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការកន្លងមក ដែលបានធ្វើការសហការយ៉ាងសិ្អតរមួតរួមគ្នា អនុវត្តប្រកបដោយ ជោគជ័យ យុទ្ធសាស្ត្រចតុកោណ គោលនយោបាយនានា ដូចជាគោលនយោ
បាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិការពារសង្គម។ ទន្ទឹមនឹងនេះ ការចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវកាតព្វកិច្ចនានាដែលបានចែងក្នុងច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញត្តិច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំងបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យការងារផងដែរ។
ឯកឧត្តម បានស្នើលោកប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តក្រចេះប្រគល់ជូន។
ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋ។
ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។