រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នាសំណង់អគារសិក្សា អនុវិទ្យាល័យចំនួន ៥ខ្នង ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា

  • 217
  • ដោយ sengkim

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើដោយឯកឧត្តម ជាអភិបាលរងខេត្តព្រមទាំងប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នាសំណង់អគារសិក្សា អនុវិទ្យាល័យចំនួន ៥ខ្នង ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាដែលបានរៀបចំធ្វើឡើងនៅ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។adidas yeezy 700 nfl shops best wigs online jordan 4 red thunder lace front wigs adidas yeezy 700 customize football jersey adidas outlet store nike air max 270 nfl shop coupon adidas outlet nike air jordan 1 mid best jordan 4s full lace human hair wigs adidas ultraboost

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី បានសម្តែវនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត ដែលអញ្ជើញជាគណៈអធិបតី នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការរួមគ្នាសំណង់អគារសិក្សា អនុវិទ្យាល័យចំនួន ៥កន្លែង មាន៥ខ្នង ស្មើ១៥បន្ទប់ រួមទាំងបន្ទប់ទឹកបង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនី ស្ថិតនៅក្នុងឃុំលុងឃុងស្រុកបរកែវ, ឃុំញ៉ាង ស្រុកអណ្តូងមាស, ឃុំតាវែងក្រោម ស្រុកតាវែង និងឃុំកុកឡាក់ ឃុំកោះពាក្យ ស្រុកវើនសៃ ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលចំណាយថវិកាអស់សរុបចំនួន ២៧៨,៣១០,៧៦ដុល្លារអាមេរិក។

ថ្លែងទៅកាន់ប្អូនៗ ក្មួយៗសិស្សានុសិស្សនាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដ៏មានអត្ថន័យបំផុតសម្រាប់ក្មួយៗគឺជាថ្ងៃមួយដែលសាលារៀនបើកទ្វារទទួលក្មួយៗឱ្យចូលរៀនឡើងវិញបន្ទាប់ពីសម្រាកវិស្សមកាល ប្រមាណមួយខែកន្លងមក។ ឯកឧត្តម បានលើកទឹកចិត្ត ប្អូនៗក្មួយៗខិតខំសិក្សារៀនសូត្រ រៀនអភិវឌ្ឍសម្រាប់ខ្លួនឯង និងរៀនដើម្បីគ្រួសារ និងសង្គមជាតិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព និងដាច់ខាតចាកចេញឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្តបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ គ្រប់ឋានានុក្រមនៃមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដីនៃរដ្ឋបាលស្រុកទាំង៥ គណៈកម្មការសាងសង់សាលារៀន ដែលខិតខំសម្របសម្រួលជាមួយដៃគូរដើម្បីធ្វើឱ្យសម្មិទ្ធផលសំណង់អគារសិក្សា ហេដ្ឋាវចនាសម្ព័ន្ធអប់រំ នេះលេចរូបរាងឡើង។ ឯកឧត្តមបានអំពាវនាវឱ្យសហគមន៍ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយថែរក្សា សំណង់អគារសិក្សានេះឱ្យនៅរឹងមាំ និងស្រស់ស្អាត។ ជាពិសេសលោកគ្រូ អ្នកគ្រូ សូមបង្ហាត់បង្រៀនសិស្សានុសិស្ស ដោយយកចិត្តទុកដាក់ទៅតាមជំនាញបច្ចេកទេស វិធីសាស្ត្រដែលទទួលបានពីការបណ្តុះបណ្តាលពីសាលាគរុគោសល្យ និងត្រូវគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនដើម្បីចូលរួមចំណែកទាំងអស់គ្នាគាំទ្រ និងអនុវត្ត នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីឈានទៅសម្រេចបាននូវគោលដៅធំៗរបស់ជាតិដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍជាតិ និងគោរពនូវគោលការណ៍អភិបាលកិច្ចល្អដែលរួមមាន៖ ការចូលរួម.នីតិរដ្ឋ.តម្លាភាព.គណនេយ្យភាព.សមធម៌.ការព្រមព្រៀងឯកភាពគ្នា.ការឆ្លើយតប និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង