រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន នៅទីប្រជុំជនក្រុងបានលុង ខេត្តរតនគិរី ក្រោមប្រធានបទ “ដើម្បីរួមគ្នាថែរក្សា បរិស្ថាន សម្អាតទីក្រុងស្រស់ស្អាត គ្មានសំរាម”

  • 473
  • ដោយ sengkim

ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ អង្គភាព ក្រុង សង្កាត់ កម្លាំងយុវជន បានធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន នៅទីប្រជុំជនក្រុងបានលុង ខេត្តរតនគិរី ក្រោមប្រធានបទ “ដើម្បីរួមគ្នាថែរក្សា បរិស្ថាន សម្អាតទីក្រុងស្រស់ស្អាត គ្មានសំរាម”។យុទ្ធនាការនេះធ្វើឡើងគោលដៅជំរុញឲ្យគ្រប់ភាគីចូលរួមទទួលខុសត្រូវក្នុងបញ្ហាអនាម័យបរិស្ថាន ខណៈដែលក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ត្រូវបានចាត់ទុកបញ្ហាសំរាម បញ្ហាអនាម័យបរិស្ថាន ជាបញ្ហាអាទិភាព សំដៅលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថានខេត្ត លើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំដំណើរការបើកឡើងវិញជាបណ្តើរៗនូវសេដ្ឋកិច្ចជាតិ។

អត្ថបទទាក់ទង