រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

រដ្ឋបាលខេត្តរតនគិរី ទទួលបានជំនួយជាម៉ាស់ចំនួន ១០កេស និងអាល់កុល ៥កានពីក្រុមហ៊ុនអង្គរហ្គោល ខប

  • 1.0ពាន់
  • ដោយ vechet

ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត​ បានទទួលម៉ាស និងអាល់កុលដែលជាសម្ភារចាំបាច់សម្រាប់ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពីក្រុមហ៊ុន អង្គករហ្គោល ខប (Agkor Gold Corp) នូវម៉ាស់ចំនួន ១០កេសធំ និងអាល់កុលចំនួន ៥កាន។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុនអង្គរហ្គោល ដែលបានផ្តល់ជាសម្ភារៈខាងលើ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងការងារទប់ស្កាត់ជំងឺកូវីដ-19 យើងរដ្ឋបាលខេត្តនឹងប្រើប្រាស់សម្ភារៈខាងលើនេះឱ្យចំទិសដៅ បម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ដែលកំពុងរស់នៅកម្ពុជា។

លោក Mike Week នាយកក្រុមហ៊ុនអង្គរហ្គោល បានថ្លែងនូវការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តរតនគិរី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការឆ្លើយតបនឹងជំងឺកូវីដ-១៩កន្លងមក។

អត្ថបទទាក់ទង