រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

រដ្ឋបាលខេត្តបើកកិច្ចប្រជុំប្រចាំត្រីមាសស្តីពីការទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះសង្គម

  • 872
  • ដោយ vechet

កិច្ចប្រជុំប្រចាំត្រីមាសស្តីពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម ត្រូវបានរដ្ឋបាលខេត្តរតនគិរីប្រារព្ធធ្វើឡើងនាព្រឹក ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ នៅសាលប្រជុំ
អគារA ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលរងខេត្ត។

កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួនបីគឺ
១,បង្កើនការយល់ដឹងលើគោលការណ៍ស្ម័គ្រទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គមដល់អ្នក ចូលរួមតាមរយៈការចែករំលែកបទពិសោធន៍ ចំណេះដឹងរវាងសហគមន៍ ក្រុមហ៊ុនរ៉ែ និងបណ្តាញអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល។២,លើកកំពស់សុខដុមរមនីយកម្មរវាងអ្នកទទួលផលពីគំរោង តាមរយៈការបញ្រ្ជាបនិងអនុវត្តន៍គោលការណ៍ការទទួលខុសត្រូវសាជីវកម្មចំពោះសង្គម។៣, កសាងផែនការសកម្មភាព រួមគ្នាដើម្បីដោះស្រាយកត្តារាំងស្ទះនូវដំណើរការអនុវត្តគោលការណ៍ ស្ម័គ្រចិត្តទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម ដែលបានកំពុងតែនឹងអាចកើតមានឡើងជាយថាហេតុនៅតាមតំបន់អភិវឌ្ឍន៍គំរោងរ៉ែ ។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថាការផ្ដួចផ្ដើមឲ្យមានការ
អនុវត្តន៍គោលការណ៍ការទទួលខុសត្រូវរបស់ សាជីវកម្មចំពោះសង្គមធុរៈកិច្ច និងការវិនិយោគប្រកបដោយការ ទទួលខុសត្រូវ អំពីសិទ្ធិមនុស្សរបស់ក្រុមហ៊ុន កសិ-ឧស្សាហកម្ម និងអាជីវកម្មរ៉ែដោយក្រុមការងារអាជ្ញាធរខេត្ត ក្រុមហ៊ុនកសិ-ឧស្សាហកម្មអាជីវកម្មរ៉ែ និង អង្គការមិនមែនរដ្ឋាភិបាលក្នុងគោលដៅលើកកម្ពស់សុខដុមរមនីយកម្ម
រវាង អ្នកប្រតិបត្តិការគម្រោង ជាអ្នកទទួលខុសត្រូវចំពោះអ្នកទទួលផលពីគម្រោងតាមរយៈការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រមសីលធម៌ និងឥរិយាបថតម្លាភាព ចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។

ឯកឧត្តមអភិបាលរងខេត្តបន្តថា ដើម្បីសម្រេចបាននូវគោលដៅខាងលើក្រុមការងារបានឯកភាពរៀបចំបង្កើតក្រុមការងារបច្ចេកទេស មួយឈ្មោះថាក្រុមការងារបច្ចេកទេសទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គមខេត្តរតនគិរី ។ ជាមួយគ្នានេះក៏បានរៀបចំ ចងក្រងសេចក្តីព្រាង ក្របខ័ណ្ឌការងារសម្រាប់ក្រុមការងារបច្ចេកទេស ទទួលខុសត្រូវរបស់ សាជីវកម្មចំពោះសង្គមដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងនោះមានក្រុមហ៊ុនកសិ-ឧស្សាហកម្ម អាជីវកម្មរ៉ែ អង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកជាពិសេសអាជ្ញាធរខេត្តដែលបានផ្តល់អនុសាសន៍ល្អៗ ដែលញ៉ាំងឲ្យក្រុមការងារសម្រេចបាននូវសេចក្តីព្រាងក្របខ័ណ្ឌការងាររបស់ខ្លួន មួយប្រកបដោយគុណភាព៕

អត្ថបទទាក់ទង