រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ផ្លូវជាតិលេខ៧៨-៥ ប្រវែង១.៦៥០ម៉ែត្រក្នុងក្រុងបានលុងត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ

  • 1.1ពាន់
  • ដោយ vechet

កំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង១.៦៥០ម៉ែត្រទទឹង១៤ម៉ែត្រចាប់ពីចំណុចមុខផ្សារទំនើបសុីត្រាដល់ចំណុចកែងផ្លូវបឹងកំសាន្តស្ថិតនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុងត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ។ ពិធីសម្ពោធបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិខាងលើនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានលើឡើងថា ការជួសជុលផ្លូវនេះជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់(DBST) ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និង ដឹកជញ្ជូន និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តគម្រោងជួសជុលោឡើងវិញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។លោក សាយ សាមានបន្តថាផ្លូវជាតិលេខ 78-5 ជាផ្លូវមួយយ៉ាងសំខាន់សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្រុងបានលុង ហើយបានតភ្ជាប់ឆ្ពោះទៅ បណ្ដារស្រុកអូរជុំ , វើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមាញឹក។លោកប្រធានមន្ទីរបានស្នើរអោយប្រជាពលរដ្ឋក្នុងក្រុងបានលុងជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវ៧៨-៥ទាំងអស់ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីជំរុញឲ្យគម្រោងជួសជុលនេះ អាចដំណើរការបាន ដោយរលូន និងសំរេចជោគជ័យតាមការគ្រោងទុក ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាផ្លូវ ស្ពានជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិនិងការកាត់
បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សំភារៈឧបភោគ
បរិភោក និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ ។ ដើម្បីដំណើការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យឯកឧត្តមអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយ សហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវិចខ្ចប់ឱ្យបានត្រឹមត្រូវ ។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ទាក់ទងនិងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយមនុស្សស្លាប់របួស ពិការជារៀងរាល់ថ្ងៃឯកឧត្តមអភិបាលខេត្តបានសំណូមពរដ៏ទទួចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរ មិនលើសល្បឿនកំណត់ បើពុំនោះទេបងប្អូននិងត្រូវទទួលការផាកពិន័យ។ដោយឡែកមន្ទីរអង្គភាពទាំអស់ជុំវរិញខេត្តណែនាំដល់មន្ត្រីក្រោមឱវាទអោយគោរពច្បាប់ចរាចរដើម្បីសុវត្ថភាពផ្ទាល់ខ្លួនផង និងជាគំរូដល់ប្រជាពលរដ្ឋផង។ហើយ បើរកឃើញថាមន្ត្រីរាជការណាដែលមិនគោរពតាមច្បាប់ចរាចរណ៍អាចប្រឈមនឹងមិនអោយឡើងថ្នាក់ផងដែរ ។

ឆ្លើយតបនិងសភាពការណ៍ ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឯកឧត្តមដែលកំពុងមានឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ឯកឧត្តម ថង សាវុន បានធ្វើការអំពាវនាវ
ដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីបន្តការថែរក្សាការពារខ្លួនហើយមិនមានការចាំបាច់ទេសូមកុំធ្វើដំណើរទៅភ្នំពេញពីព្រោះថាទីក្រុងភ្នំពេញកុំពុងមានការផ្ទុះជំងឺ​វីដ-១៩ក្នុងសហគមន៍និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋភិបាលក៏ដូចជាក្រសួងសុខាភិបាលនូវវិធានការ៣កុំ៣ការពារដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺ
ដ៏កាចសាហាវនេះ៕

អត្ថបទ រូបភាព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

អត្ថបទទាក់ទង