រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

អាជ្ញាធរខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជួបពិភាក្សាគ្នាកំណត់ព្រំប្រទល់ខេត្ត

  • 1.1ពាន់
  • ដោយ vechet

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តរតនគិរី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ឈឹម កាន អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរស្រុកជាប់ព្រំប្រទល់នៃខេត្តទាំងពីរ បានអញ្ជើញជួបប្រជុំគ្នា ក្នុងគោលដៅពិភាក្សាអំពីបញ្ហាព្រំប្រទល់រដ្ឋបាលរវាងស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈ រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងដំណោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ឆាប់រហ័សនិងងាយស្រួល។

អត្ថបទទាក់ទង