ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្រមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ខ្លួនតាមប្រតិទិនដែលបានកំណត់ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥ និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែកញ្ញា និងទិសដៅបន្តខែតុលា ឆ្នាំ២០២០ រួមនឹងកិច្ចការងារចាំបាច់មួយចំនួនទៀត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត។