រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

កឋិនទានសាមគ្គីរបស់ថ្នាក់ដឹកនាំខេត្តរតនគិរី ប្រមូលបានថវិកា ជាង ១០០លានរៀល និងប្រាក់ដុល្លារជាង ១ម៉ឺនដុល្លារ សម្រាប់ប្រគេនព្រះសង្ឃ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកំពូលភ្នំស្វាយ

  • 1.2ពាន់
  • ដោយ vechet

អង្គកឋិនទានសាមគ្គីដែលផ្តួចផ្តើមឡើងដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត និងបរិស័ទទាំងអស់ បានដង្ហែរដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃក្រាលគ្រងតាមពុទ្ធបញ្ញតិនៅវត្តឥសាន្តរតនារាម ហៅវត្តភ្នំស្វាយ ក្រុងបានលុង នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ។ អង្គកឋិនទានសាមគ្គីនេះ ទទួលបានបច្ច័យពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បរិស័ទជិតឆ្ងាយទាំងអស់ចូលរួមចាប់មគ្គផលដើម្បីប្រគេនព្រះសង្ឃ និងបន្តកសាងព្រះពុទ្ធបដិមាកសាងពីថ្មភក់ ដែលមានកម្ពស់ ១៥,៥ម៉ែត្រ ភ្នែន ១០ម៉ែត្រ ទម្ងន់ជាង ៣០០តោន ជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទទូទៅ និងជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ក្នុងខេត្តផងដែរ។

អត្ថបទទាក់ទង