ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបសលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្តសរុប ១៩/១៩រូប។
របៀបវារៈ នៃកិច្ចប្រជុំនេះរួមមាន ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២០ និងបញ្ហាផ្សេងៗទៀត។