នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានរៀបចំការប្រឡងសិស្សពូកែទូទាំងខេត្តប្រចាំឆ្នាំសិក្សា ២០១៩-២០២០ ថ្នាក់ទី១២ ដោយការប្រឡងនេះប្រព្រឹត្តទៅនៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង មានការចូលរួមពីបេក្ខភាពជាសិស្សពូកែប្រមាណ ៣០៨នាក ចែកចេញជា១៥បន្ទប់។
ឯកជាអធិបតីភាពបើកវិញ្ញាសារប្រឡងនាឱកាសនេះដែរ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត បានផ្តាំផ្ញើដល់ក្មួយៗបេក្ខជនទាំងអស់ខិតខំប្រឹងប្រែងប្រមូលចំណេះដឹងទាំងប៉ុន្មានដែលបានសិក្សាកន្លងមក មកបញ្ចេញនាពេលនេះ ដើម្បីទទួលបានជ័យលាភីជាសិស្សពូ និងបានចូលរួមប្រឡងប្រជែងនៅថ្នាក់ជាតិបន្តទៀត ហើយវាជាកិត្តយសសម្រាប់ក្មួយៗ និងក្រុមគ្រួសារ ព្រមទាំងខេត្តទាំងមូលផងដែរ។