រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

នាយករដ្ឋបាលខេត្តរតនគិរី ដឹកនាំប្រជុំមន្ត្រី និងដើម្បីសំណេះសំណាលជាមួយមន្រ្តីក្នុងឱកាសអបរសាទរទិវានារីអន្តរជាតិ ៨មីនា ផងដែរ

  • 1.5ពាន់
  • ដោយ sengkim

រសៀលថ្ងៃចន្ទទី០២ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំជាមួយមន្ត្រីរាជការសាលាខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើការងារប្រចាំខែ និងណែនាំតម្រង់ទិសដៅការងារបន្ត ព្រមទាំងកិច្ចការងារចាំបាច់មួយចំនួនក្នុងគោលដៅប្រសិទ្ធភាពការងារ កាន់តែលឿន រហ័ស និងមានទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំរបស់លោក នាង សំអាត នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីនាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការរដ្ឋបាល ប្រធាន អនុប្រធានអង្គភាព ការិយាល័យចំណុះមន្ត្រីក្របខណ្ឌ និងកិច្ចសន្យាទាំងអស់នៃរដ្ឋបាលខេត្ត។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋបាលក៏បានចែកជូននូវមួកសុវត្ថិភាពជូនមន្ត្រីរាជការដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន ហុងដា សោភា ខេត្តរតនគិរីផងដែរ។

អត្ថបទទាក់ទង