រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹងការគ្រប់គ្រងស្ថានភាពរដ្ឋបាល និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា

  • 1.7ពាន់
  • ដោយ sengkim

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី និងឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹង ការគ្រប់គ្រងស្ថានភាពរដ្ឋបាល និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដែលរៀបចំដោយមន្ទីរមុខងារសាធារណៈខេត្ត នៅសាលប្រជុំសាលាខេត្តរតនគិរី។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីទទួលបន្ទុក តាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ទូទាំងខេត្ត។ ឯកឧត្តមអភិបាលខេត្តស្តីទី មានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលារយៈពេល០៣ថ្ងៃនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ និងធ្វើការបង្ហាត់បង្ហាញនូវ វិធីសាស្ត្រប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងទូទាត់បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា ធ្វើឲ្យដំណើរការបើកប្រាក់ បៀវត្សជូនមន្ត្រីរាជការកាន់តែឆាប់រហ័ស។

អត្ថបទទាក់ទង