រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកវើនសៃ

  • 2.6ពាន់
  • ដោយ sengkim

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកវើនសៃ នៃខេត្តរតនគិរី។ ពិធីនេះមានការអញ្ជើញចូលជាអធិបតីភាពពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលរងខេត្ត ថ្លែងថា កំណែទម្រង់វិមជ្ឈការត្រូវបានឲ្យតម្លៃថាជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងការចាត់ចែងនិងការប្រាស់ធនធានសាធារណៈក្នុងការអភិវឌ្ឍមូលដ្ឋាននិងផ្តល់សេវា ជូនប្រជាពលរដ្ឋប្រកបដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ 

ទោះយ៉ាងនេះក្តីការរៀបចំនិងការអនុវត្តទម្រង់វិមជ្ឈការនៅតាមប្រទេសនីមួយមានលក្ខណៈផ្សេងៗគ្នាគឺអាស្រ័យទៅតាម កត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ។  ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការមានគោលបំណងសំខាន់ៗចំនួន រួមមាន៖

ទីមួយ ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន តាមរយៈការបោះឆ្នោត បង្កើតក្រុមក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជា តួអង្គដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។

ទីពីរ ៖ ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំ មកនូវការផ្លាស់ប្តូរប្រព័ន្ធនិងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់ និង វិសហមជ្ឈការសំដៅផ្ទេរសិទ្ធិអំណាចមុខងារនិងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅគៀកជិតប្រជាពលរដ្ឋ មានលទ្ធភាពមានភាពម្ចាស់និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ទីបី ៖ លើកកម្ពស់ការចូលរួមនិងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹង ការគ្រប់គ្រង ការដឹកនាំ និងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង