នៅសាលាខេត្តរតនគិរី នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម មួង ប៉ាង អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី អមដោយលោកនាយកទីចាត់ការពាក់ព័ន្ធ លោកប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានទទួលជួបជាមួយប្រតិភូក្រុមការងារនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីពិភាក្សាលើតម្រូវការ បញ្ហាប្រឈម និងដំណោះស្រាយនានានៃការគ្រប់គ្រងធនធានទឹក និងធនធានជលផលនៅខេត្តរតនគិរី។