រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន ស្នើរដ្ឋាភិបាលអូស្ត្រាលីជំរុញការគាំទ្របន្ថែមលើគម្រោងនានា និងអូសទាញអ្នកវិនិយោគ ដើម្បីធ្វើឲ្យប្រសើឡើងគ្រប់វិស័យនៅខេត្តរតនគិរី

  • 1.9ពាន់
  • ដោយ vechet

រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី  បានទទួលជួបលោក Luke Arnold អនុប្រធានបេសកកម្មរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តគម្រោងនានាដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ខេត្តរតនគិរី។

ឯកឧត្តម  ថង សាវុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបេសកកម្មរបស់លោក Luke Arnold នៅខេត្តរតនគិរី ដែលនេះជាការឱកាសនៃការសិក្សាស្វែងយល់បន្ថែមទៀតលើកិច្ចសហការតាមរយៈការផ្តល់គម្រោងនានា ក៏ដូចជាជំរុញការវិនិយោគ។ នាឱកាសនេះផងដែរឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងការសោកស្តាយជាមួយប្រជាជនអូស្ត្រាលី ដែលជួបមហន្តរាយភ្លើងឆេះព្រៃកាលពីពេលកន្លងមក។

លោក Luke Arnold បានសម្តែងនូវការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត ហើយលោកពិតជាមានក្តីត្រេកអរដែលបានមកបំពេញបេសកកម្មនៅខេត្តរតនគិរី ដែលជាខេត្តដ៏ស្រស់ស្អាងមួយនៅភាគឥសាន្ត។  លោកបន្តថា តាមរយៈរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយលើវិស័យជាច្រើនសម្រាប់ខេត្តរតនគិរី ដែលផ្តោតលើគម្រោងលើកកម្ពស់សមធម៌ សេវាសុខាភិបាល អប់រំ វិស័យកសិកម្ម និងថាមពលជាដើម។

ជាការឆ្លើយតបើ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី ជួយពង្រីកការគាំទ្រគម្រោងឲ្យបានទូលំទូលាយបានច្រើនវិស័យ ព្រមទាំងជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកសុខាភិបាល និងវិស័យអប់រំ។ បន្ថែមពីនេះជួយជំរុញអ្នកវិនិយោគអូស្ត្រាលី ចូលមកវិនិយោគលើវិស័យនានានៅខេត្តរតនគិរី ពិសេសវិស័យទេសចរណ៍។

អត្ថបទទាក់ទង