រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងប្រទេសជាដៃគូរជំនួយបំពេញទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅខេត្តរតនគិរី

  • 1.3ពាន់
  • ដោយ vechet

ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញអមដំណើរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ចុះបំពេញទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅថ្នាក់ឃុំ និងថ្នាក់ភូមិ និងការផ្តល់សេវាជូនគ្រួសារមានប័ណ្ណសមធម៌ ប័ណ្ណអាទិភាព និងកម្មវិធីផ្តល់សាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅខេត្តរតនគិរី។

ដំណើរទស្សនកិច្ចនេះ ត្រូវបានកំណត់យកឃុំល្អក់ ស្រុកអូរជុំ និងឃុំតឺន ស្រុកកូនមុំ ជាឃុំគោលដៅដើម្បីប្រតិភូថ្នាក់ជាតិ រួមនឹងដៃគូរអភិវឌ្ឍន៍រួមមាន អង្គការ UNICEF ស្ថានទូតអាឡឺម៉ង អូស្ត្រាលីប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីបញ្ហាប្រឈម និងផលប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបានពីការអនុវត្តគម្រោងនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានឲ្យដឹងថា ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅថ្នាក់ឃុំ  គឺជាការរកឲ្យឃើញពិតប្រាកដនូវគ្រួសារក្រីក្រខ្វះខាត ដើម្បីរដ្ឋាភិបាល​​មានវិធានការលើកកម្ពស់ជីវភាព និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋក្រីក្រ។ តាមរយៈយន្តការនេះការផ្តល់សេវាជូនគ្រួសារមានប័ណ្ណសមធម៌ ប័ណ្ណអាទិភាព និងកម្មវិធីផ្តល់សាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺជាយន្តការជួយគាំពារលើពលរដ្ឋក្រីក្រ ឲ្យទទួលបានផលពីសកម្មភាពសេដ្ឋកិច្ចដែលកំពុងមានការវិវឌ្ឍន៍រីកចម្រើន កាត់បន្ថយបានគំលាតរវាងអ្នកមាន និងអ្នកក្រ ក្រោមកិច្ចសហការពីអង្គការដៃគូរសង្គមស៊ីវិល និងប្រទេសជាមិត្ត។

អត្ថបទទាក់ទង