ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី បានអញើញចូលជាងធិបតីភាព ក្នុងពិធីបើកសន្និបាតអប់រំយុវជន និងកីឡា ខេត្តរតនគិរី ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅឆ្នាំសិក្សា២០១៩-២០២០ ដែលបានរៀបចំឡើងនៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក អង្គភាពចំណុះឲ្យវិស័យអប់រំ អង្គការដៃគូរជាច្រើនរូបទៀត។
គោលបំណងនៃការរៀបចំសន្និបាទនេះ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំ២០១៩ និងបញ្ហាប្រឈមនានាជុំវិញវិស័យអប់រំ នៅខេត្តរនគិរី ដើម្បីដាក់ចេញជាទិសដៅសម្រាប់អនុវត្តបន្ត សំដៅលើកកម្ពស់វិស័យអប់រំកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀតក្នុងយុគសម័យបច្ចេកវិទ្យា។