រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលវិក្រឹត្យការមូលដ្ឋាន មណ្ឌលខេត្តរតនគិរី«ខេត្តរតនគិរី ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី»

  • 717
  • ដោយ vechet

ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមកិច្ចសហការពីអគ្គនាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងមហាផ្ទៃរដ្ឋបាលខេត្តរតនគិរី បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលវិក្រឹត្យការមូលដ្ឋាន ជូនដល់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ត។ 

សិក្ខាសាលានេះមានការអញ្ជើញចូលជាអធិបតីបើកសិក្ខាសាលាពីសំណាក់ឯកឧត្តម យឹម ផែន អភិបាលរងខេត្តរតនគិរី និងលោកលឹម ពុទ្ធារី អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការមកពីសាលាខេត្តស្ទឹងត្រែង និងមណ្ឌលគិរីផងដែរ។

សិក្ខាសាលានេះមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះពាក់ព័ន្ធគោលនយោបាយកំណែទម្រង់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទស្សនទាននានានៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្របខណ្ឌគោលនយោបាយ ច្បាប់ គតិយុត្ត និងការអនុវត្តជាក់ស្តែង។

អត្ថបទទាក់ទង