ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ បានចេញអនុក្រឹត្យប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិតសេវា ការធ្វើការសម្រេចចិត្ត និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងសេវាសុខាភិបាលឱ្យទៅកៀកជិតប្រជាពលរដ្ឋ។ សូមអានអនុក្រឹត្យទាំងស្រុងដូចខាងក្រោម៖