នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព អមឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវជណ្តើរចុះរមណីយ៍ដ្ឋានទឹកធ្លាក់កាចាញ ស្ថិតនៅសង្កាត់កាចាញ ក្រុងបានលុង រួមនិងសមិទ្ធផលផ្សេងៗទៀត។
ពិធីខាងលើនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនរូបទៀត។