នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំបាឋកថា ក្រោមប្រធានបទ រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស។ ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីរាជការ សិស្សានុសិស្ស អង្គការសង្គមស៊ីវិលប្រមាណជាង៤០០នាក់។