កាលពីព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃ គណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានចូលរួមសិក្ខាសាលាបូកសរុបការងារប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ។
ជាលទ្ធផល រមណីយដ្ឋានចំនួន០២ នៅក្នុងខេត្តរតនគិរី បានទទួលពានរង្វាន់ជារមណីយដ្ឋានទេសចរណ៍គំរូ គឺរមណីយដ្ឋានអេកូទេសចរណ៍ រួមមាន៖រមណីយដ្ឋានបឹងលំកុដ និងរមណីយដ្ឋានកែឆ្នៃ ភូមិខ្មែររីសត។