នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោក នាង សំអាតនាយករដ្ឋបាលសាលាខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំស្តីពី ការគ្រប់គ្រងបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងការណែនាំកិច្ចការពាក់ព័ន្ធចាំបាច់នានា ដោយមានការចូលរួម អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានអង្គភាពផ្សេង និងមន្រ្តីពាក់ព័ន្ធទាំងអស់។