រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តរតនគិរី រៀបចំមហាសន្និបាតអាណត្តិទី៣

  • 1.1ពាន់
  • ដោយ sengkim

នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តរតនគិរី បានរៀបចំមហាសន្និបាតអាណត្តិទី៣ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី ក្រោមវត្តមានចូលជាអធិបតីភាពពីឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តរតនគិរី និងមានការចូលរួមពីអង្គការដៃគូរ មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនប្រមាណជាង២០០នាក់។
មហាសន្និបាតនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញនូវសមិទ្ធផលដែលសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ បន្ទាប់ពីបង្កើតឡើងអស់រយៈពេលជាង៥ឆ្នាំកន្លងមក និងការកែសម្រួល និងអនុម័តលក្ខន្តិកៈមួយចំនួន ព្រមជាមួយគ្នានេះអង្គសន្និបាតក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធានសមាគមសម្រាប់អាណត្តិទី៣ ដើម្បីបន្តដឹកនាំសមានគម លើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាសមាជិកសមាគម ក្នុងខេត្តរតនគិរីទាំងមូល ដែលមាន១ក្រុង ៨ស្រុក និង៤៦ឃុំ ៤សង្កាត់ ។

អត្ថបទទាក់ទង