នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីភាពអម ឯកឧត្តម ហោ សារុណ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្ដីពី "បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព" នៅសណ្ឋាគាររតនគិរីប៊ូទិក ដែលរៀបចំឡើងដោយ មន្ទីរទេសចរណ៍ខេត្តរតនគិរី សហការណ៍ជាមួយក្រសួងទេសចរណ៍។ ពិធីខាងលើនេះផងដែរមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ មន្រ្តីប៉ុស្តិ៍នគបាល ច្រកទ្វារអន្តរជាតិជាតិ អូយ៉ាដាវ យុវជន ស.ស.យ.ក យុវជនស.យ.ស.ស និងសហគមន៍ទេសចរណ៍ក្នុងខេត្តរតនគិរី ប្រមាណ១០០ នាក់។ សិក្ខាសាលាមានរយៈពេល១ថ្ងៃ ផ្តោតសំខាន់ទៅលើ ការធ្វើបដិសណ្ឋារកិច្ច ចំពោះភ្ញៀវទេសចរ និងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ។