ទិវាអន្តរជាតិជនជាតិដើមភាគតិច ពិភពលោកលើកទី២៥ ឆ្នាំ២០១៩ នេះ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចយកទីតាំងខេត្តរតនគិរី ដើម្បីប្រារព្ធពិធី ដែលពិធីខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងវត្តមានមន្ត្រីរាជការ បងប្អូនជនជាតិដើមភាគតិចជាច្រើនកុះករនៅក្នុងខេត្ត បានអញ្ជើញចូលរួមផងដែរ។