នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក លី ឧសភា ត្រូវបានតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី ជំនួសលោក ទឹម ស៊ីណាត ដែលត្រូវបានតែងតាំងឱ្យកាន់មុខតំណែងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
#ខេត្តរតនគិរី #Ratanakiri