ព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងសាច់សាលោហិតសព បានចូលរួមជូនដំណើរជាលើកចុងក្រោយឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅបញ្ចុះនៅទីបច្ឆា ស្ថិតនៅឃុំតាអង ស្រុកកូនមុំ(វត្តអូរចេង)។
សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមបានសោយសុខក្នុងសុគតិភព។