រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

គណៈប្រតិភូ ស្ថានទូតនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តរតនគិរី។

  • 852
  • ដោយ sengkim

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូ ស្ថានទូតនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តរតនគិរី។ ឯកឧត្តម លន់ សុភាព អភិបាលខេត្តស្ដីទី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ប្រទេស ឥណ្ឌូនេស៊ី ដែលបានផ្តល់គាំទ្រចំពោះការអភិវឌ្ឍ វិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម នៅខេត្តរតនគិរី ។ ជាមួយគ្នានោះផងដែរ ឯកឧត្ដម បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីកំណែទម្រង់សំខាន់ៗ និងភាពជោគជ័យ ដែលសម្រេចបានក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្ត។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ដែលបានទទួលជួបសម្តែងការគួរសមពីសំណាក់លោកឯកអគ្គរដ្ឋទូត និងដែលបានបកស្រាយលម្អិតអំពីគោលនយោបាយសំខាន់ៗនៃការអភិវឌ្ឍខេត្ត និងផ្ដោតសំខាន់ទៅលើវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម។

អត្ថបទទាក់ទង