រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឆមាសទី១ ឆ្នាំ២០១៩ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ១៦៣.២៤៤នាក់

  • 2.8ពាន់
  • ដោយ Admin

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ១៦៣.២៤៤នាក់ បើប្រៀបធៀបទៅ នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ គឺកើនភ្ញៀវទេសចរណ៍ ស្មើនឹង ៤,៦៩% ក្នុងនោះរួមមាន ៖ ភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៤៨.៣៤៩នាក់ កើន ៥,១៣% ភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន ១៤.៨៩៥នាក់ កើន ០,៥១%។

នៅក្នុងខេត្តរតនគិរី សេវាកម្មស្នាក់នៅសរុបចំនួន ៥០កន្លែង ស្មើនឹង ១.១២៩បន្ទាប់ ក្នុងនោះមាន សណ្ឋាគារ ចំនួន ១៤កន្លែង ស្មើនឹង ៦២៥បន្ទប់ និងផ្ទះសំណាក់ចំនួន ៣៦កន្លែង ស្មើនឹង ៥០៤បន្ទប់ និងមានភោជនីយដ្ឋាន សរុបចំនួន ១៤កន្លែង និងអាហារដ្ឋានចំនួន ២៥កន្លែង កន្លែងលក់វត្ថុអនុស្សាវរីយ៍ ១៩កន្លែង គឺប្រភេទត្បូង ១០កន្លែង ឈើ ៥កន្លែង និងប្រភេទប្រាក់ ៤កន្លែង។

ដោយឡែករមណីយដ្ឋានទេសចរណ៍ទាំងអស់នៅក្នុងខេត្តមានចំនួន ១៤កន្លែង ក្នុងនោះមាន៖ រមណីយដ្ឋានអេកូ-ទេសចរណ៍ចំនួន ១២កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ២កន្លែង។
ក្នុងចំណោមរនីយដ្ឋានទេសចរណ៍ទាំងអស់ខាងលើ រមណីយដ្ឋានបឹងយក្ខឡោម គឺជាបេះដូងនៃទេសចរណ៍ខេត្តរតនគិរី ដែលស្រូបបានភ្ញៀវទេសចរណ៍ច្រើនជាងគេ។ ទន្ទឹមគ្នានេះបឹងយក្ខឡោម ក៏ត្រូវបានជាប់ឈ្មោះជាបឹងដែលមានសម្រស់ស្រស់ស្អាតជាងគេ ក្នុងចំណោមបឹងទាំង១៥លើពិភពលោក។#Ratanakiri #ខេត្តរតនគិរី

អត្ថបទទាក់ទង