ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី០១ របស់ក្រុមប្រឹក្សាខេត្តរតនគិរី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីលោកជំទាវញាន ទិត្យចិន្តា អភិបាលខេត្តស្តីទី។
របៀបវារៈនៃកិច្ចប្រជុំខាងលើនេះរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកា(២០២០-២០២២)និងគម្រោងផែនការចំណូល-ចំណាយរបស់រដ្ឋបាលខេត្តឆ្នាំ២០២០។
២.ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ស្តីពីការអនុវត្តការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០១៩។
៣.និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។