រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ទឹកជ្រោះ​​កាទៀង

  • 2.6ពាន់
  • ដោយ Admin

ទឹកជ្រោះ​​កាទៀង ​ស្ថិត​នៅ​ក្នុងភូមិ​​កាទៀង ឃុំ​ល្បាំង២ ស្រុក​​លំផាត់ មានចំងាយ​ប្រមាណ​​៩គីឡូម៉ែត្រ ​ពី​ក្រុង​បានលុង ខេត្ត​រតន​គិរី។ មុន​នឹង​​ធ្វើដំណើរ​​ទៅ​ដល់​រមណីយដ្ឋាន​​ទឹកជ្រោះ​​កាចាញ​ មានផ្លូវ​​លំបែក​​ទៅ​ស្តាំ​ដៃ​តាមរបង​​រោង​ចក្រ​កៅស៊ី​​ក្រែបឆាយ​​សេង ​ទៅ​ខាង​ត្បូង​ គឺជា​​ផ្លូវ​ទៅកាន់​​រមណីយដ្ឋាន​​ទឹកជ្រោះ​​កាទៀង ដែល​មាន​ចំងាយ​​ប្រមាណ​​ជា​៣គីឡូម៉ែត្រប៉ុណ្ណោះ ​នឹង​​ទៅ​​ដល់​រមណីយដ្ឋាន​​នេះ ។ ទឹកជ្រោះ​​កាទៀង​ ​ស្ថិត​នៅ​កណ្តាលព្រៃ​​ភ្នំ​​មាន​​​ដើម​ឈើ​ធំៗ​​ដែល​អាច​​​ផ្តល់ជា​ ម្លប់យ៉ាង​ត្រជាក់​​ត្រឈឹង​​​ត្រឈៃ​ដល់​អ្នក​ទេសចរ​​ទាំង​ឡាយ ។ ដើម្បី​​គយ​គន់ទេស​ភាព​​​ដ៏​ស្រស់​ត្រកាល​នៃទឹក​ធ្លាក់នេះ​ឱ្យ​កាន់តែ​​ ប្លែក គឺត្រូវ​ចុះ​តាម​ជណ្តើរ​​​ឈើជា​ច្រើន​​កាំ​​ទៅ​ក្រោម។ ​នៅខាង​ក្រោយ​​ខ្សែ​​ទឹកធ្លាក់​នោះ​​មាន​រូងថ្ម​​ដ៏ធំ​​អាច​ឱ្យ​ភ្ញៀវ​​ ចូលទៅ​ក្នុងបាន ហើយ​អាច​មើល​ឃើញ​​ទេស​​ភាពល្អ​ៗ​ប្លែកៗ​​ពីធម្មជាតិកាត់​តាមខ្សែ​ទឹក​ដែល​ កំពុង​​ធ្លាក់​យ៉ាង​ត្របាញ់​នោះ ។ ​ចំណែក​​នៅ​ខាងលើក្បែរ​​​ចំណុច​​ទឹក​​ធ្លាក់​​ មាន​​កន្លែង​ជិះ​ដំរី​សំរាប់​​​ការដើរ​កំសាន្ត​​តាម​​ព្រៃ​​ជុំវិញ​​ទីនោះ ។​ នៅទីនោះ​​ មាន​ផលិត​​ផល​​ផលិត​ពី​ដៃ​ដោយ​ជន​​ជាតិគ្រឹង​ជាច្រើនមុខ​​ដាក់តាំង​លក់​​ ដូចជា ឃ្លោក ស្នា គង ក្រណាត់ប៉ឹង សំពត់​តាម​បែប​ប្រពៃណី​​​ជនជាតិ​​ដើម​ភាគ​តិចជា​ដើម ។

ចរន្តទឹកធ្លាក់ ។ នៅ​ចំណុច​​ខាង​ក្រោម​នេះ ​មាន​ដើមឈើ​ធំៗ​ដែល​អាច​ផ្តល់​​ជា​ម្លប់​​ដល់ការ​​សំរាក​លេង ឬ​ហូប​ចុក​​ចំណី​​អាហារ។ ចំណែក​នៅ​ផ្នែក​​ខាងលើ​​ក្បែរ​ចំណុច​​​ទឹកធ្លាក់​ មាន​​កន្លែង​​លក់​ដូរ​ចំណី​អាហារ ​ភេសជ្ជៈ​ រួមទាំង​វត្ថុ​​អនុ​ស្សាវ​រីយ៍​​​​ផ្សេងៗ​សំរាប់​​អ្នក​ទេសចរ​​​ដែល​ទៅ​ កំសាន្ត​​ទីនោះ។

អត្ថបទទាក់ទង