ខេត្តរតនគិរី ៖ព្រឹកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី។
កិច្ចប្រជុំនេះនឹងធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួនរួមមាន៖១.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០១ របស់ក្រុមប្រឹក្សា
២.សេចក្តីព្រាងដីកាបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា
៣.ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ខែ
៤.សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
៥.សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត
៦.សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បិីទទួលប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ តាមក្រុង ស្រុក និងការងារជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត
៧.បញ្ហាផ្សេងៗ។