ទឹកជ្រោះចាអុងហូរធ្លាក់ពីលើភ្នំស្វាយដែលនៅជិតក្រុងបានលុង។ ទឹកជ្រោះនេះមានកម្ពស់២៥ម៉ែត្រ និងព័ទ្ធជុំវិញដោយវល្លិ និងរុក្ខជាតិដុះឡើងជាច្រើន។ ទេសភាពមានភាពស្រស់ស្អាតចាប់អារម្មណ៍យ៉ាងខ្លាំង ផ្សែងទឹកបង្កើតដោយទឹកធ្លាក់បុកជាមួយព្រៃឈើ បង្កើតជាឥន្ទធនូនៅក្នុងពន្លឺថ្ងៃ។
សព្វថ្ងៃនេះគេបានធ្វើជណ្ដើរដើម្បីអោយភ្ញៀវទេសចរអាចងាយស្រួលចុះពីកំពូលភ្នំទៅដល់បាតជ្រោះតែម្ដង។ នៅទឹកជ្រោះក៏មានកន្លែងលក់ចំណីអាហារ ភេសជ្ជៈ អាហារញ៉ាំកំសាន្ដ និងវត្ថុអនុស្សាវរីយ៍ក្នុងស្រុកមួយចំនួនទៀត។
នៅពីក្រោយទឹកជ្រោះគឺជារូងថ្មមួយយ៉ាងធំដែលភ្ញៀវទេសចរអាចទទួលបានការទស្សនាទេសភាពតាមរយៈផ្ទៃទឹក។ នៅលើជើងភ្នំទឹកធ្លាក់គឺជាដំថ្មធម្មជាតិធំៗដែលអ្នកធ្វើដំណើរអាចសម្រាកកំសាន្ដ នឹងទេសភាព។
ទឹកជ្រោះមានទីតាំងនៅក្នុងភូមិកុលសម្ព័ន្ធភ្នំគ្រឹង ភូមិចាអុង ស្រុកអូរជុំ។ ដើម្បីទៅដល់ទីនោះ គេអាចធ្វើដំណើរពីរគីឡូម៉ែត្រចុះពីក្រុងបានលុងតាមផ្លូវជាតិលេខ៧៨ បន្ទាប់មកបត់ស្ដាំ និងទៅតាមផ្លូវនោះប្រាំមួយគីឡូម៉ែត្រ។