នាព្រឹកថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០២២ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំ សាមញ្ញលើកទី ៣៨ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីពាក់ពន្ធ ដើម្បីពិនិត្យ ពិភាក្សា កែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផល ការងារដែលបាន អនុវត្តន៍កន្លងមកដែលមាន របៀបវារៈ នៃកិច្ចប្រជុំដូចខាងក្រោម៖
១- បើកកិច្ចប្រជុំ
២- ពិនិត្យកូរ៉ុម
៣- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត ។
៤- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២ និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២២
៥- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងគម្រោងផែនការចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២៣ ។
៦-ផ្សេងៗ
៧-បូកសរុបលទ្ធផល និងបិទអង្គប្រជុំ
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត ឧត្តមបានសំណូមពរដល់ការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្តធ្វើយ៉ាង ណាឲ្យមានភាពសុក្រិត និងមានអត្ថន័យខ្លឹមសារដូចជាអក្ខរាវិរុទ្ធត្រឹមត្រូវ ប្រសិនបើមិន ច្បាស់ត្រង់ចំណុចណាពាក់ព័ន្ធនឹងអង្គភាពណាមួយសូមជូនដំណឹងដល់អង្គភាពនោះ ដើម្បីជួយបំភ្លឺឲ្យបាន ច្បាស់លាស់ ។ ឯកឧត្តមបានសំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្តមេត្តាជួយជំរុញការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានរីកចម្រើនជាងនេះបន្តទៀត ។
ឯកឧត្តមក៏បានថ្លែងការកោតសរសើ ការអនុវត្តវិន័យ និងការលើកកម្ពស់អនាម័យតាមបណ្ដាក្រុង ស្រុក គ្រប់ស្ថាប័នទាំងអស់ និងតាមបណ្ដោដងផ្លូវមានភាពល្អប្រសើរ ទោះបីកន្លងមកនេះស្ថិតក្នុងបរិបទកូទី៧-១៩ ក៏ពិតមែន ចំពោះការចាក់វ៉ាក់សាំងដូសជំរុញត្រូវតែមានការជំរុញបន្តទៀតដើម្បីឲ្យស្ថានភាពការរីករាលដាល ជំងឺនះមានការថយចុះ ។
ឯកឧត្តម ណាប់ ប៊ុនហេង មានមតិបូកសរុបលទ្ធផលកិច្ចប្រជុំ ដោយមាន ប្រសាសន៍ ថា៖ តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រម សីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧របស់ ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានពទ្ធផលតាមការគ្រោងទុក្ខ៕