រដ្ឋបាលខេត្តរតនគិរី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប្រ៊ូវ ដែលបានផ្ដល់ជូននូវភេសជ្ជៈស្ទីង ចំនួន១០០កេស និងទឹកបរិសុទ្ធ ចំនួន១០០កេស ដល់រដ្ឋបាលខេត្តរតនគិរី សម្រាប់ចាត់ចែង ប្រើប្រាស់ក្នុងកិច្ចចាំបាច់នានា។
សូមជូនពរថ្នាក់ដឹកនាំ បុគ្គលិក សហការីទាំងអស់ជួបប្រទះតែជោគជ័យគ្រប់ភារកិច្ច។