នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។ ជាលទ្ធផលមានពលរដ្ឋសរុបចំនួន៤៥គ្រួសារដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះក្នុងកម្រិតជាក់ស្តែង(ប៉ះរបង តូប និងសំយ៉ាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ៤៤គ្រួសារសារទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ ០១ទីតាំង (សណ្ឋាគារទែរូ) បានជំទាស់មិនព្រមសហការ ជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់(លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារ)។ ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត។សូមបញ្ជាក់ថា គម្រោងខាងលើនេះ ប៉ះពាល់តែផ្នែកខ្លះនៃរបងសណ្ឋាគាររបស់លោកស្រីប៉ុណ្ណោះ ពុំមានការប៉ះពាល់ទៅលើសំណង់រឹងជាអគារសណ្ឋាគារដែលឈានដល់ការវាយកម្ទេចដូចជាការលើកឡើងតាមបណ្តាញសង្គមfacebookរបស់ម្ចាស់សណ្ឋាគារទែរ៉ូនោះឡើយ។
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ចុះសម្របសម្រួលគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង
- 952
- ដោយ vechet
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី។
- 952
- ដោយ sengkim
-
គណៈប្រតិភូខេត្តកន្ទូមអញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរីក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- 952
- ដោយ sengkim
-
អភិបាលខេត្តរតនគិរីអញ្ជើញបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៧៨-៥ ក្រាលកៅស៊ូប្រភេទDBST ក្នុងភូមិសាស្រ្ត ស្រុកតាវែង
- 952
- ដោយ sengkim
-
សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី”ការទទួលខុសត្រូវបរិស្ថាននិងសង្គមក្នុងវិស័យប្រេងកាត”
- 952
- ដោយ sengkim
-
សិក្ខាសាលាស្ដីពី “ទិសដៅនៃការពង្រឹងយន្តការនិងគោល ការណ៍នយោបាយព័ត៌មាន” បិទបញ្ចប់ដោយជោគជ័យ
- 952
- ដោយ sengkim
-
ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំ អស់កម្លាំងកាយចិត្តក្នុងការបម្រើផល ប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ នាពេលកន្លងមក
- 952
- ដោយ sengkim
-
ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរ អប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា២០២២-២០២៣
- 952
- ដោយ sengkim
-
សារាចរ ស្តីពីការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»
- 952
- ដោយ sengkim
-
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំសម្តែវនូងមោទនៈភាពចំពោះជោគជ័យក្នុងការអនុវត្តការងារអប់រំយុវជន និងកីឡាខេត្តរតនគិរី
- 952
- ដោយ sengkim
-
ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញចែកវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ
- 952
- ដោយ sengkim