រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឆ្នាំ២០១៩ ខេត្តរតនគិរី បានធ្វើការនាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុប ៨៧.៦០៤តោន គិតជាទឹកប្រាក់ប្រមាណជិត ៣៧លានដុល្លារ

  • 1.7ពាន់
  • ដោយ vechet

ខេត្តរតនគិរី ជាខេត្តមួយមានសក្តានុពលលើដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម គ្រប់ប្រភេទ។ បច្ចុប្បន្ននៅក្នុងខេត្តមានក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលមានចំនួន ២៧ក្រុមហ៊ុន មានផ្ទៃដីសរុបចំនួន ១២៤.​៦៦៩ហ.ត បានអនុវត្តការដាំដុះចំនួន ៥៥.០៤៣​​ហ.ត ក្នុងនោះ​រួមមាន៖ កៅស៊ូ២៥.០២១ហ.ត ស្វាយចន្ទី ១.៥០៦ហ.ត ចេកអំបូងលឿង ៨.៤៩៣ហ.ត ស្រកានាគ ៤៨០ហ.ត ខ្នុរ ៧៦៣ហ.ត ដូង ៥៥៥ហ.ត ស្វាយ ៣.៨៤៨ហ.តនិងប្រភេទ​ឈើហូបផ្លែផ្សេងៗទៀត មានធុរេន តាង៉ែន មៀន ក្រូច និងម្នាស់ជាដើម។ ​ក្នុងឆ្នាំ២០១៩កន្លងមកនេះបានធ្វើការនាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុប ៨៧.៦០៤តោន គិតជាទឹកប្រាក់ប្រមាណជិត ៣៧លានដុល្លារ។ ជាមួយគ្នានេះនៅក្នុងខេត្តមានរោងចក្រកែច្នៃកៅស៊ូក្រែបចំនួន ០៧ទីតាំ​ង និងសិប្បកម្មកៅស៊ូសន្លឹកមាន ០៩ទីតាំង ហើយបរិមាណជ័រកៅស៊ូក្រែបមានប្រមាណជាមធ្យម ៣០.៤៧​៩​តោន/ឆ្នាំ និងរោងចក្រដំឡូងមី ០១ទីតាំង កំពុងកែច្នៃផលិតផលពាក់កណ្តាល​សម្រេចដើម្បីនាំចេញ។

 ក្រុមហ៊ុនវិនិយោគ រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថានឯកជនក្នុងខេត្តសរុបចំនួន ២៣០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងកំពុងបានផ្តល់ការងារដល់បុគ្គលិក កម្មករប្រមាណ ១១.១៣៦នាក់ ក្នុងនោះមានមន្ទីរការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈខេត្ត បានយកចិត្តទុកដាក់ចុះជាប់ជាប្រចាំដើម្បីពិនិត្យលើការអនុវត្តនូវរាល់សារាចរណ៍ សេចក្តីណែនាំ លិខិតបទដ្ឋាន គតិយុត្តនានា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ចេញ ក្នុងគោលដៅធានាបាននូវផលប្រយោជន៍ និងអភិវឌ្ឍន៍លក្ខណ្ឌការងារកាន់តែប្រសើរឡើង ជូនបងប្អូនបុគ្គលិក កម្មករ។ ជាក់​​ស្តែងនាពេលបច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មប្រមាណជាង២.០០​​០​នាក់បន្ថែមទៀតលើវិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្មនេះ៕

អត្ថបទទាក់ទង